រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Luexs 330មួយគ្រឿង រ៉េចង្កូតទៅបុកគ្នានឹងរថយន្ដធន់ធំ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Luexs330 មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BD 1770 បើកតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកគ្នានឹងរថយន្ដធន់ធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3E 8117 ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏បុកគ្នាបណ្ដាលអោយរថយន្ដទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ ។ រួចហើយអ្នកបើករថយន្ដទាំង២គ្រឿងនោះ បានរត់គេចចេញពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់បានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS