ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង័្សយចំ​នួន​០៦នាក់ជាបន្តបន្ទាប់ ក្នុងករណី​ហិ-ង្សាកា-ប់យក​ម៉ូតូជនរងគ្រោះនៅក្រុងបាត់ដំបង

11-Oct-2024 360 views

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី៨និងទី៩ខែ តុលាឆ្នា២​០២៤ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលើនីតិ​វិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង​ ផងនោះ​ផែនជំនាញនគរបាល​ព្រហ្មទ័ណ្ឌ​និងនគរបាលក្រុងបាត់​ដំ​បង​ រួមស​ ហការជាមួយនគរ​បាលក្រុងប៉ោយប៉ែត​ ខេត្តបន្ទា​យមាន​ជ័យផង បានធ្វេីការស្រាវជ្រាវនិងឃា-ត់ខ្លួ-នជនសង័្សយចំនួន​០៦នាក់​ជាបន្តបន្ទាប់ នាំមកកាន់ស្នងការដ្ឋាន​ដេីម្បីធ្វេីការ​សាកសួរ​ស្រាវជ្រាវ។

ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី​៦ខែតុលាឆ្នាំ២០២៤​ ក្រុមជនសង័្សយខាងលេី​ បានធ្វេីសកម្មភាពហិ-ង្សា​ កា-ប់​ យកម៉ូតូរបស់ជន​រង​គ្រោះ០១ គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាក​លេខ បាត់ដំបង 1AM-​23​71 ដែលជារបស់ជនរងគ្រោះ ឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់​រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយគេចខ្លួនបាត់​ ។

ក្រោតកេីតហេតុជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល​ ហេីយក៏ផ្តេីមស្រាវជ្រាវរហូតឈានធ្វេីការឃា-ត់ខ្លួ-នជាបន្តបន្ទាប់និងដកហូតបាន៖

១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាក​លេខ បាត់ដំបង 1AM-2371 ដែលជារបស់ជនរងគ្រោះ

២-ម៉ូតូម៉ាក ហុងដា PCXជារបស់ជនសង័្ស​យជិះធ្វេីសកម្មភាព។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី​ច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS