រាជធានីភ្នំពេញ៖ អាសូរជាពន់ពេក នូវក្រុមគ្រួសារមួយគ្រួសារ ដែលប្រពន្ធនិងកូន បានរងគ្រោះដោយត្រូវភ្លើងឆាបឆេះរលាកពេញខ្លួននិងជើង ដោយអស់លទ្ធភាពដើម្បីព្យាបាលជំងឺ បានស្កាត់ពីខណ្ឌកំបូល ដល់គល់ស្ពានជ្រោយចង្វារ ដើម្បីមកជួយ លោក សុវណ្ណ រិទ្ធី ឲ្យជួយស្វែងរកជំនួយពីសប្បុរជន មកផ្គត់ផ្គង់ព្យាបាលជំងឺ ទាំងម្តាយនិងកូន និងដោះស្រាយជីវភាពទីទ័លក្រ។
ក្រុមគ្រួសារខាងលើបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះហ្គាសនេះ បានកើតឡើងកាលពី៣ខែមុន ក្នុងឆ្នាំ២០២៣ ដោយគាត់បានរៀបរាប់ទាំងភ្នែកនិងអស់សង្ឃឹមថា «បង សុវណ្ណ រិទ្ធី អើយ សូមជួយក្រុមគ្រួសារខ្ញុំផង ពេលនេះ ពួកខ្ញុំអស់លទ្ធភាពហើយ ផ្ទះខ្ញុំក៏គ្មាន ការងារក៏គ្មាន សូម្បីតែលុយសម្រាប់ទិញម្ហូបឬទិញថ្នាំក៏ពុំមានដែរ» ដូច្នេះ ប្អូនមានតែបងទេ ដែលអាចជួយក្រុមគ្រួសារប្អូនបាន។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS