រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីគំរាមទារប្រាក់ ចាប់ខ្លួនមនុស្ស៤នាក់ នៅខណ្ឌដូនពេញ។ នេះបើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៥០នាទី នៅចំណុចភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគំរាមទារប្រាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន៖
*១៖ ឈ្មោះ សំ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
*២៖ ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ
*៣៖ ឈ្មោះ ហ៊ុន សុភ័ក្ដ្រត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
*៤៖ ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្នជនសង្ស័យខាងលើនាយកដ្ឋាន បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS