ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាពេញមួយទំហឹង ត្រង់ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

11-Oct-2024 231 views

រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿង បើកបុកគ្នាពេញមួយទំហឹង ត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងតាមបណ្តោយផ្លូវបេតុង OCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ត្រូវថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ 2AJ 8551 ធ្វើដំណើរតាមផ្លូវបេតុង OCIC ពេលនោះក៏បានបត់ត្រឡប់ក្រោយ បុកគ្នាជាមួយរថយន្ដ Toyota Vios ដែលពាក់ស្លាកលេខ ភ្នំពេញ 2AR 7277 ពេញមួយទំហឹង បណ្ដាលអោយរថយន្ដ Highlander ជ្រុលទៅបុកដើមឈើ រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ បានចុះមកដល់ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS