ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក បុករថយន្តអាល់ផាតពេញទំហឹង របួសធ្ងន់ទាំង២នាក់ !

11-Oct-2024 270 views

រាជធានីភ្នំពេញ៖ យុវជន២នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តស៊េរីទំនើបអាល់ផាតពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវ១០៦ កែង១៣ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ទៀបភ្លឺត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។

តាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ បើកម៉ូតូ scoopy មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1BG 2943ជិះឌុបគ្នាតាមបណ្ដោយផ្លូវ១០៦ ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកត្រូវរថយន្តអាល់ផាត ពាក់ស្លាកលេខ ភ្នំពេញ 2CC 9976ពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS