រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាទៅផ្ទះវិញ ធ្លាក់ជង្ហុកដួល បណ្ដាលអោយបោកក្បាលទៅនឹងដី បាក់កស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ខណៈម្នាក់ទៀតរបួសស្រាល។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៤ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
តាមសម្ដីបុរសម្នាក់ដែលជាអ្នកជិះពីក្រោយបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះចេញមកពីញាំអីជុំគ្នា ហើយនាំគ្នាជិះម៉ូតូ dream c125ដែលពាក់ស្លាកលេខ សៀមរាប 1AQ 8766ឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅធ្លាក់ជង្ហុក បណ្តាលឲ្យអ្នកបើកម៉ូតូ បោកក្បាលទៅនឹងដី បាក់កស្លាប់ភ្លាមៗ និងរងរបួសស្រាលម្នាក់ ខណៈក្រុមគ្រួសារសាច់ញាតិមកដល់ទ្រហ៊ោយំបោកខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានមកដល់បានប្រគល់សាកសពអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំឯកសារមកទទួលយកម៉ូតូទៅផ្ទះវិញ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS