ព័ត៌មានជាតិ

ធ្វើសកម្មភាពរាប់សិបដង ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួនបានជាច្រើននាក់

11-Oct-2024 188 views

ខេត្តកណ្តាល ៖ នឹងហើយប្រាប់ថា កុំចង់សាក កុំចង់ដឹង កុំប្រព្រឹត្តជាមួយគ្រឿងញៀន បំផ្លាញទាំងខ្លួនឯង ទាំងក្រុមគ្រួសារ និងសង្គមជាតិ ម៉ែប្រាប់មិនស្តាប់ទេកូន ដល់ពេលប៉ូលិសចាប់ ទើបដើរបណ្តើរ យំបណ្តើរទាំងដៃជាប់ខ្នោះ ។

តួយ៉ាងនៅវេលាម៉ោង ២និង ៣០នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ចំណុចភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សមត្ថកិច្ចស្រុកកៀនស្វាយ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយផ្ទាល់ បានចុះធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៥នាក់ ក្នុងចំណោមទាំងអស់០៩នាក់ មាន ស្រីម្នាក់ ៖

១- ឈ្មោះ ហែម មុន្នីត៍(ហៅនី) ភេទប្រុស អាយុ ៣៣ ឆ្នាំ (ខ្មែរ) មុខរបរ កសិករ មានទីលំនៅ ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)

២- ឈ្មោះ ម៉ៅ រត្នធី (ហៅរ៉ាម៉ូស) ភេទប្រុស អាយុ ៣២ ឆ្នាំ (ខ្មែរ) មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)

៣- ឈ្មោះ ផល្លី ដារ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ) មុខរបរ ដឹកជញ្ជូន មានទីលំនៅ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)

៤- ឈ្មោះ ឡេង វាសនា(អាសេះ) ភេទប្រុស អាយុ ៣១ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)

៥- ឈ្មោះ គង់ ម៉េងលី ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)

៦- ឈ្មោះ សេក វុទ្ធា (ហៅធា) ភេទប្រុស អាយុ ៤០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)

៧- ឈ្មោះ សុត រិទ្ធី (ហៅធី) ភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)

៨- ឈ្មោះ ជឹម ស្រីលក្ខ័ ភេទស្រី អាយុ ៣១ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)

៩- ឈ្មោះ អ៊ុំ ផូ(ហៅចយ) ភេទប្រុស អាយុ ៤២ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកោះប៊ៀ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន)

ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២៧ កញ្ចប់(មធ្យម០២ តូច២៥)(ទំងន់ ១១,៧៦ក្រាម)

២/ ម៉ូតូ០២គ្រឿង(ម៉ាក សង់កូរ៉េ បាញ់ថ្នាំពណ័ខ្មៅ គ្មានស្លាកលេខ និងម៉ាក Honda dream ស៊េរី ២០២១ ពាក់ស្លាកលេខ កណ្តាល ១AL ២៦៦៥

៣/ទូរសព្ទ័០៥គ្រឿង (ម៉ាកvivo ០២គ្រឿង ពណ៍ប្រផេះ និងពណ័ទឹកសមុទ្រ ណូគា ០១គ្រឿង Oppo ០២គ្រឿង

៤/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន

៥/កាំភ្លើងស្នប់កែឆ្នៃចំនួន០២ដើម

៦/កាំភ្លើងខ្លីជរ័០២ដើម ។

សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលសំរោងធំ សហការជាមួយប្រជាការពារ បានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំ ពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្សយ័ចំនួន០១នាក់ ឈ្មោះ ហែម មុន្នីត្ន៍(នី) ភេទប្រុស កំពុងជិះម៉ូតូ០១គ្រឿងម៉ាក សង់កូរ៉េ បាញ់ថ្នាំពណ៌ខ្មៅ គ្មានស្លាកលេខ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច្ច បាន ហៅជនសង្ស័យ អោយឈប់ ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់មធ្យម រួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍សំរោងធំដើម្បីសួរនាំ ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហែម មុន្នីត្ន៍ បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់មធ្យមនេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួន បានទៅទិញពីឈ្មោះ សុត រិទ្ធី ( ហៅធី) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល តំលៃ១២០០០០រៀល(ដប់ពីរម៉ឺនរៀល) ដើម្បីយកមកលក់បន្ត។

ក្រោយបានចម្លើយសារភាពរបស់ឈ្មោះ ហែម មុន្នីត៍(នី)រួច នៅម៉ោង ១៦:៥០នាទី ថ្ងៃខែឆ្នាំដដែល កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍សំរោងធំ បានចុះបន្តនិតិវិធី ស្រាវជ្រាវរកឈ្មោះ សុត រិទ្ធី (ធី) ភេទប្រុស នៅចំនុចមាត់ទន្លេ ស្ថិតនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ពេលចុះទៅដល់ឃាត់ខ្លួនបាន ឈ្មោះ ម៉ៅ រត្ន័ធី(រ៉ាម៉ូស) ដកហូតបានសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ចំណែក ឈ្មោះ សុត រិទ្ធី(ធី) ភេទប្រុស ឈ្មោះ សេក វុទ្ធា(ធា) ភេទប្រុស ឈ្មោះ ជឹម ស្រីលក្ខ័ ភេទស្រី បានរត់គេចខ្លួនបាត់ រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះ ហែម រត្នធី យកមកសួរនាំនៅប៉ុស្តិ៍សំរោងធំ នៅចំពោះមុខ សមត្ថកិច្ចឈ្មោះ ហែម រត្នធី(រ៉ាម៉ូស) បានសារភាពថា កន្លងមក ឈ្មោះ សុត រិទ្ធី(ធី) ឈ្មោះ សេក វុទ្ធា(ធា) បានប្រើខ្លួន យកថ្នាំញៀនលក់ឲ្យគេចំនួន ២០ដងមកហើយ ក្នុងម្តងៗ ៣០០០០រៀល ទៅ ៨០០០០រៀល ( បីម៉ឺន ទៅ ប្រាំបីម៉ឺនរៀល) លុះដល់ម៉ោង២១:០៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍សំរោងធំ និងប៉ុស្តិ៍ដីឥដ្ឋ បានចុះទៅដល់ផ្ទះ របស់ឈ្មោះ ជឹម ស្រីលក្ខ័ ភេទស្រី ស្ថិតនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ហើយក៍ឃាត់ខ្លួនបានឈ្មោះ ផល្លី ដារ៉ា ភេទប្រុស និងដកហូតបានថ្នាំញៀនម៉ាទឹកកក ចំនួន ០១កញ្ចប់តូច ចំណែកឈ្មោះ ជឹម ស្រីលក្ខ័ ភេទស្រី មិននៅផ្ទះទេ. រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួន ឈ្មោះ ផល្លី ដារ៉ា យកមកសួរនាំនៅផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ។

ក្រោយបានចំលើយសារភាពរបស់ឈ្មោះ ផល្លី ដារ៉ា ភេទប្រុស នៅថ្ងៃទី ១០.១០.២០២៤ វេលាម៉ោង ០៩:០៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍នគរបាលគគីរ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបន្តចុះទៅឃាត់ខ្លួន ជនសង្សយ័ចំនួន០២នាក់ បន្ថែមទៀត នៅចំនុច ទំនប់ក្រសាំង ស្ថិតនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ឈ្មោះ ឡេង វាសនា (អាសេះ) ភេទប្រុស ដកហូតបានថ្នាំញៀនចំនួន២៥កញ្ចប់ (មធ្យម០១ តូច២៤) និងឈ្មោះ គង់ ម៉េងលី ភេទប្រុស ដកហូតបានកាំភ្លើងកែឆ្នៃចំនួន០២ដើម ហើយក៍បាននាំខ្លួនជនសង្សយ័ទាំង០២នាក់ យកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដើម្បីសួរនាំ ។

ក្រោយបានចំលើយសារភាព របស់ឈ្មោះ ឡេង វាសនា (អាសេះ) កម្លាំងសមត្ថកិច្ច បានបន្តចុះទៅដល់ផ្ទះ របស់ឈ្មោះ អ៊ុំ ផូ (ចយ) ស្ថិតនៅភូមិកោះប៊ៀ ឃុំគគីរ ស្រុកកៀនស្វាយ ពេលចុះទៅដល់ ឈ្មោះ អ៊ុំ ផូ (ចយ) បានគេចខ្លួនបាត់ ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីធ្វើកាឆែកឆេរផ្ទះ របស់ ឈ្មោះ អ៊ុំ ផូ(ចយ) រកឃើញសម្ភារៈ ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងកាំភ្លើងកែឆ្នៃ០១ដើម ។

ក្រោយសួរនាំរួចជនសង្សយ័ទាំង៥នាក់រួមទាំងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី ៕ អែល វិចិត្រ+មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS