រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCFបានឲ្យដឹងថា នាថ្ងៃទី៨ ដល់ ទី៩ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមឯកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។
ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដល់ទីតាំងផ្ទាល់ បាន ចំនួន៦ទីតាំង រួមមាន៖ ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ មានចំនួន ២ទីតាំង និងខេត្តកណ្ដាល ចំនួន៤ទីតាំង ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS