ខេត្តកំពង់ចាម៖ ពិតណាស់ គ្មាននរណាម្នាក់ធ្វើចិត្តបាននោះទេ តែយ៉ាងណា ក៏សូមសរសើរប្អូនប្រុសម្នាក់នេះ ដែលមិនបោះបង់ចោលការប្រឡងបាក់ឌុប ដែលយើងបានខិតខំប្រឹងប្រែងរៀនសូត្រ អស់រយៈពេល១២ឆ្នាំ ។
ក្តីសង្ឃឹមរបស់កូនម្នាក់ៗ ក៏ដូចជាអាណាព្យាបាល គិតថា នៅពេលដែលកូនរៀនចប់ កូនប្រឡង និងទន្ទឹងចាំស្តាប់លទ្ធផលរបស់កូន កូនប្រឡងបានពេញអត់ ចេះអត់កូន ធ្វើបានត្រូវច្រើនអត់កូន សង្ឃឹមកូនទទួលបានជោគជ័យ នេះហើយជាក្តីសុខរបស់ឪពុកម្តាយ មិនបាច់កូនមានអ្វីយកមកឲ្យគាត់ទេ ។
តែដោយឡែក យុវជនម្នាក់នេះ ខំប្រឹងរៀន ខំប្រឹងរហូតដល់ថ្ងៃប្រឡងទៅហើយ បែរជាម្តាយទទួលមរណភាព មិនអាចសូម្បីនៅជាមួយម្តាយជាលើកចុងក្រោយ មិនអាចសូម្បីជូនដំណើរម្តាយជាលើកចុងក្រោយ ព្រោះត្រូវប្រឡងឲ្យចប់ មិនដឹងថាគ្នាមានសម្ពាធផ្លូវចិត្តបែបណា តែសង្ឃឹមថា ប្អូននឹងទទួលបានលទ្ធផលល្អ ព្រោះគាត់នឹងរង់ចាំការជោគជ័យរបស់ប្អូន ទោះបីគាត់មិនបាននៅជាមួយប្អូនក៏ដោយ ។
ក្នុងនោះយោងតាមគណនីFacebook ឈ្មោះ ម៉ាថាយ លក់ទូរស័ព្ទដៃ បានបង្ហោះដោយបានសរសេរថា « 09.10.2024 ក្មួយប្រុស សាន ភក្តី ចេញពីប្រលងបាក់ឌុប វេនព្រឹកនៅមណ្ឌលស្គន់ដើម្បីមកជួបម៉ែ( បងស្រី ម៉ុន ) ជាលើកចុងក្រោយ ឥឡូវក្មួយទៅប្រលងវិញទាំងមិនបានសូម្បីនៅជូនដំណើរម៉ែជាលើកចុងក្រោយ ស៊ូៗក្មួយប្រុស សម្ពាធពេកហើយ » ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS