ព័ត៌មានជាតិ

អាឡូបង! ម្ចាស់ទូរសព្ទជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ ... ខណៈរថយន្តវិញ បុកគេស្លាប់ហើយ បើករត់បាត់!

10-Oct-2024 226 views

រាជធានីភ្នំពេញ៖ អាឡូបង! ម្ចាស់ទូរសព្ទជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ ... ខណៈបុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ក្រោយត្រូវរថយន្ដមិនចាំម៉ាក បើកបុករួចបើកគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ អាស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញ បុរសម្នាក់ ជិះម៉ូតូម៉ាក Suzuki viva ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-0105 តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ដែលមិនចាំម៉ាក បានបើកទៅបុកបុរសរងគ្រោះពីក្រោយពេញទំហឹង រួចបើកគេចខ្លួនបាត់ បណ្តាលឲ្យបុរសរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការពិនិត្យបើកការស្រាជវជ្រាវ ដើម្បីតាមចាប់រថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ #N

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS