ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលកំពុងអន្ដរាគមន៍ជួយសង្គ្រោះបងប្អូនកម្មករ កម្មការិនី រោងចក្រដែលរងគ្រោះក្រឡាប់រថយន្ដដោយសារតែមូលហេតុគ្រោះថ្នាក់ចរាចរណ៍(គេចគោយន្ដឆ្នៃ) នៅផ្លូវវត្ដតំណាក់ត្រាច ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថៃ្ង ០៩ តុលា ២០២៤នេះ ។
តាមព័ត៌មានពីអធិការស្រុក ពុំមានអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះទេ តែមានអ្នករងរបួសច្រើននាក់ ក្រឡាប់រថយន្ត បុកចូលផ្ទះអ្នកជាប់ផ្លូវ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS