រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូស មួយគ្រឿង សង្ស័យមើលផ្លូវមិនច្បាស់ ជ្រុលបុករទេះលក់សាច់អាំងពីក្រោយ ខ្ទាតសាច់ធ្លាក់រាយពេញផ្លូវ ចំណែករទេះ រេចង្កូតទៅបុកប៉ះជាមួយរថយន្តមួយគ្រឿងទៀតរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវ ៣៧១ សឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BF 1893 បើកទៅបុករទេះលក់សាច់អាំងចំពីក្រោយ ខ្ទាតទៅបុកប៉ះជាមួយរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់បានធ្វើការរបស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុក នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS