ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តតាកែវ បានបង្ហោះនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឲ្យដឹងថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន។
រដ្ឋបាលខេត្តតាកែវ ក៏បានបញ្ជាក់ផងដែរថា មូលហេតុ ស្ពាន មួយកន្លែងស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសា រ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារការហូរច្រោះ។
ដូច្នេះសូមបងប្អូនដែលត្រូវធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាប្រើប្រាស់មធ្យោបាយផ្លូវទឹកវិញ សិន។ សូមអរគុណ!
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS