ព័ត៌មានជាតិ

ស៊ែរចែកគ្នាដឹង!!! ករណីទទួលបានប្រាក់ (ផ្ទេរច្រលំ) និងគេចវេសមិនព្រមសងម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ !!!

09-Oct-2024 309 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា

មន្ត្រីជំនាញ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ បានធ្វើការស្រាវជ្រាវ​ ករណីទទួលប្រាក់​ (ផ្ទេរច្រឡំ​)​ និងគេចវ៉េសសងម្ចាស់ដើមវិញ ។

មន្ត្រីជំនាញ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ បានធ្វើការស្រាវជ្រាវ​ ករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធ​ធនាគារ​និងគេចវ៉េសមិនព្រមសងទៅម្ចាស់ដើម(ជនរងគ្រោះ)​ វិញ។

តាមរយៈមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភពច្បាស់លាស់(ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ​​។

បន្ថែមលើសពីមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ប្រសិនបើទទួលបានប្រាក់ពុំមានប្រភពច្បាស់លាស់សូម​អនុវត្ត​តាម​ការណែនាំដូចខាងក្រោម​ ៖

១.​ធ្វើសេចក្តីរាយការណ៍ជូននគរបាលមានសមត្ថកិច្ចអំពីប្រតិបត្តិការ និងចំនួនទឹកប្រាក់ដែលទទួលបានពីការផ្ទេរច្រឡំ

២. ធ្វើការបញ្ជាក់ និងទូទាត់ទៅគណនីម្ចាស់ដើម ដែលបានផ្ទេរចូល ជៀសវាងផ្ទេរទៅគណនីទី៣ ដែលធ្វើឱ្យអ្នកអាចចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់របស់ជនខិលខូច។

ជាចុងក្រោយសូមប្រជាពលរដ្ឋមេត្តាចូលរួមសហការទាំងអស់គ្នា ដើម្បីកាត់បន្ថយបទល្មើសបច្ចេកវិទ្យាអោយមានប្រសិទ្ធភាព ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS