ព័ត៌មានជាតិ

ក្រុមចោរ៨នាក់ និងម៉ូតូ៣គ្រឿង ធ្លាប់ឆក់៥លើក ត្រូវសមត្ថកិច្ចបង្ក្រាបបាន

09-Oct-2024 327 views

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល ដឹកនាំសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានធ្វើការ បានឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់និងម៉ូតូ១គ្រឿងនៅចំណុចផ្លូវភូមិដែកភ្លើងឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ។

១•ឈ្មោះ ស្រី សុខលី (ហៅ ម៉េង) ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ ។

២•ឈ្មោះ ស៊ុក គន្ធី ហៅទួក ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ យកមកធ្វើការសាកសួរបានឆ្លើយសារភាពថាបានឆក់ចំនួន ៥លើក

-លើកទី១: ថ្ងៃទី៣១-០៨-២០២៤ ផ្លូវ ១៣០ ចំណុចភូមិស្ពានតោ ឃុំរលាំង គ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១គ្រឿងម៉ាក IPhone7 មានសំណុំរឿង ។

-លើកទី២: ថ្ងៃទី០៧-៩-២០២៤ ផ្លូវ ១៤១ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿងម៉ាកអបប៉ូ OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។

-លើកទី៣: ថ្ងៃទី២៥-០៩-២០២៤ ផ្លូវភូមិត្រពាំងតាឯក ឃុំរលាំងគ្រើល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ បានលុយចំនួន ៧.៥០០០៛ អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាត ប.ស.ស ១សន្លឹក មានសំណុំរឿង ។

-លើកទី៤: ថ្ងៃទី ២៦-៩-២០២៤ ផ្លូវ ជាតិលេខ៤គីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿង ម៉ាកIPhon13 មានសំណុំរឿង ។

-លើកទី៥: ថ្ងៃទី០២-១០-២០២៤ ផ្លូវ៤១ ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទូរស័ព្ទ ១ គ្រឿង ម៉ាក OPPO ករណីនេះរកជនរងគ្រោះមិនឃើញ ។

-នៅថ្ងៃទី ០៧-១០-២០២៤ បានបន្តឃាត់មុសញ្ញាចំនួន ៣នាក់ :

១- ឈ្មោះ មុំ ចាន់តុន ហៅតុន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២- ឈ្មោះ សំរ៉ូត រ៉សា ហៅសា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៣-ឈ្មោះ ចេង ចន្ថា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិកំណប់ ឃុំរលាំង គ្រើស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ក្រោយពីធ្វើការសាកសួជនសង្ស័យ ខាងលើបានឆ្លើយសារភាពថាខ្លួននិងបក្ខ ពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងប្លន់ម៉ូតូ ១គ្រឿង សង់០២៤ នៅផ្លូវ ជាតិលេខ ៤ម្ដុំផ្សារបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ០៦-១០ -២០២៤ វេលាម៉ោង ៣ និង ៤០នាទី ក្រោយមកបានបន្តឃាត់ ៖

១- ឈ្មោះ អ៊ុក ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ( អ្នកនាំទៅលក់ម៉ូតូ )

២- ឈ្មោះ សយ សំអាត ហៅភឹង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកនាំអ្នកទិញម៉ូតូ )

៣-ឈ្មោះ ឯក ចន្ថន ហៅឡុង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិស្តុកព្រីង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកទទួលទិញ )។

សរុបមនុស្សចំនួន ០៨នាក់ និង ម៉ូតូចំនួន ០៣គ្រឿង ( របស់ជន រងគ្រោះ ០១គ្រឿង ករណីខាងលើជំនាញសាកសួរកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS