ព័ត៌មានជាតិ

សូមញាតិញោម អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តបទុមសត្ថា ហៅវត្តថ្មី នាថ្ងៃខាងមុខនេះ

08-Oct-2024 351 views

ខេត្តកណ្តាល ៖ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា ជាអាចារ្យ គណៈកម្មាការ និងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តបទុមសត្ថា និងពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លា ផ្តើមធ្វើបុណ្យ កឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តបទុមសត្ថា (ហៅ វត្តថ្មី) ដែលស្ថិតនៅក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អាស្រ័យហេតុដូចបាន ទូល ប្រគេន និងជម្រាបជូនខាងលើនេះ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់ គ្នា សូមនិមន្ត យាង អញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ ព្រះមេត្តានិមន្ត យាង អញ្ជើញចូលរួម ចាប់មគ្គផល និងអនុមោទនាត្រេកអរ យកចំណែកបុណ្យកុសល ផល្លានិសង្ស តាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន ។

កម្មវិធីបុណ្យ

ថ្ងៃ សៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ ។វេលាម៉ោង ២:០០ នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅ វត្តបទុមសត្ថា (ហៅ វត្តថ្មី) ប្រារព្ធធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត និងសម្តែងធម៌ទេសនា ។

លុះព្រឹកឡើងថ្ងៃ អាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ។

វេលាម៉ោង ៦:៣០ ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ។

វេលា ម៉ោង ៨:០០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយគ្រប់ទិសទី ។

វេលាម៉ោង ៩:០០ នាទីព្រឹក រៀបចំដង្ហែអង្គ កឋិនទានប្រទក្សិណ ៣ជុំ ព្រះវិហាររួចវេរអង្គកឋិនទាន អនុមោទនា ពហូទេវា ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS