រាជធានីភ្នំពេញ ៖ សូមជួយស៊ែរដំណឹងនេះបន្តផង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បុរសម្នាក់ មានស្មារតីមិនសូវនឹងន៎ បានចេញពីស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង បំណងមករកការងារធ្វើ ដោយគេប្រាប់ថា ឡើងឲ្យដល់ភ្នំពេញមកចាំគេជួយរកការងារឲ្យធ្វើ តែពេលមកដល់ភ្នំពេញហើយ រកគេមិនឃើញ ថែមទាំងវង្វេងបាត់កាបូប និងទ្រព្យសម្បត្តិក្នុងកាបូបនោះថែមទៀត ។
បុរសខាងលើ បាននិយាយថា គាត់ឡើងពីស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង បំណងមករកការងារធ្វើ ដោយគេប្រាប់ថា ឡើងឲ្យដល់ភ្នំពេញមកចាំគេជួយរកការងារឲ្យធ្វើ តែពេលមកដល់ភ្នំពេញហើយ ក៏ទៅរកគេនៅបន្ទប់ជួលតែគេមិនឲ្យចូល និងបាននិយាយទៀតថា ម្តាយគាត់បានស្លាប់ហើយ យាយរបស់គាត់ត្រូវឡានកិនស្លាប់ ចំណែកពូគាត់វិញខូចចិត្តក៏សម្លាប់ខ្លួន គ្រួសារគាត់ស្លាប់ចោលអស់ហើយ គាត់ចង់មានបញ្ហាសតិអារម្មណ៍ គិតច្រើន វង្វេងវង្វាន់ កាបូបក៏បាត់ទៀត ក្នុងកាបូបនោះ មានទូរសព្ទ ប្លង់ដី អត្តសញ្ញាណប័ណ្ណ សំបុត្រលែងលះគ្រួសារ លុយក៏គ្មាន ទើបដើរយំតាមផ្លូវ តែម្តង បើប្អូនណាបានឃើញ អាណិតដល់គាត់ សុំយកមកប្រគល់ជូនគាត់វិញផង។ នេះជាការលើកឡើងទាំងស្រុងរបស់បុរសខាងលើ ។
ដោយឡែកបើតាមសម្តីរបស់បងប្រុស ដែលប្រកបរបរ ប៉ះកង់ឡាន យីហោ ប៊ុន ហេង តាមបណ្តោយផ្លូវឌួងងៀប ជាប់ការ៉ាស់សាំង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបងស្រីជាម្ចាស់ផ្ទះជួល បានឲ្យដឹងថា កាលពីម្សិលមិញ គាត់បានឃើញបុរសខាងលើនេះ ដើរតាមផ្លូវ ដោយមានស្ពាយកាបូបមួយជាប់ខ្លួន ក្នុងកាបូបនោះ គាត់ឃើញមាន ទូរសព្ទ ប្លង់ដី អត្តសញ្ញាណប័ណ្ណ សំបុត្រលែងលះគ្រួសារ ពិតមែន ដោយប្រាប់ថា មករកការងារធ្វើ គេប្រាប់ឲ្យមក ទាំងដែលមើលទៅគាត់ ហាក់មានបញ្ហាសតិអារម្មណ៍ លុះដល់ព្រឹកកើតហេតុនេះ ស្រាប់តែឃើញបុរសខាងលើ ដើរបណ្តើរយំបណ្តើរ កាបូបក៏បាត់ ជើងក៏ចេញឈាម សួរទៅថាឆ្កែខាំ វង្វេងបាត់កាតាប ចង់ត្រឡប់ទៅស្រុកកំណើតវិញ ដោយសារអាណិត ប្អូនគេ ប្អូនយើង ពួកគាត់ក៏ឃាត់ទុក និងបានសុំឲ្យក្រុមការងារ VITHEY NEWS ជួយផ្សាយ ក្រែងលោអ្នកណាបានឃើញស្គាល់បុរសខាងលើ ហើយបើឡានតាក់ស៊ីណាស្គាល់បុរសខាងលើនេះ អាចទាក់ទងមកលេខទូរសព្ទរបស់លោកពូបាន គឺលេខ 070 44 69 67 / 085 58 59 65 សុំជួយជូនគាត់ទៅផ្ទះនៅស្រុកកំណើតវិញផង ចំណែកសោហ៊ុយថ្លៃឡាន គាត់អ្នកចេញឲ្យទាំងអស់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS