រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់កាបូប របស់ស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ ប្រព្រឹត្តល្មើសនៅភូមិត្រពាំងធ្មង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យចំនួន០២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
១.ឈ្មោះ សុង វិរះ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
២. ឈ្មោះ នួន ដេវីត ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ក្នុងនោះ សម្ភារៈចាប់យក៖ ម៉ូតូម៉ាកឌ្រីសង់០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KF 6281 ជារបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS