ព័ត៌មានជាតិ

ចូលផឹកស៊ីក្នុងហាង « រិទ្ធ វិទូ» អស់១ឈុត ភ្ញៀវនិងប្អូនម្ចាស់ហាង ផ្ទុះជម្លោះ ម្ខាងខៀវភ្នែក

08-Oct-2024 284 views

រាជធានីភ្នំពេញ ៖ បុរស៣នាក់ចូលហាង« រិទ្ធ វិទូ» ផឹកស៊ីអស់មួយឈុត ក៏ឈ្លោះគ្នាជាមួយប្អូនម្ចាស់ហាង រហូតផ្ទុះហិង្សា បណ្ដាលអោយបុរសម្នាក់ខៀវភ្នែកម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ តាមបណ្ដាញផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីបុរសម្នាក់ ដែលជាភ្ញៀវមកផឹកស៊ីនៅក្នុងហាងផឹកស៊ីមួយកន្លែងខាងលើ បាននិយាយថា គាត់បានណាត់គ្នា ៣នាក់ មកអង្គុយផឹកស៊ី ហើយក៏បាននាំគ្នាអង្គុយផឹកស៊ីអស់មួយឈុត រួចក៏ហៅបុគ្គលិកខាងខាងលើមកគិតលុយ ហើយក៏និយាយទៅកាន់បុគ្គលិកនោះថា ហេតុអីមិនព្រមយកកាបូបស្ពាយដែលនៅលើម៉ូតូរបស់គាត់យកចូលមកក្នុងផង។

រំពេចនោះ អ្នកគ្រប់គ្រងម្ចាស់ហាង និងប្អូនម្ចាស់ហាងបានមកដល់ ក៏ឈ្លោះប្រកែកគ្នា ឈានដល់ថ្នាក់វាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យបុរសម្នាក់ដែលជាភ្ញៀវប៉ោងមុខខៀវភ្នែក ។ រីឯភាគីម្ខាងទៀតរបួសត្រូវដៃ ជាប្អូនម្ចាស់ហាង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានហៅភាគីទាំងសងខាង យកទៅប៉ុស្តិ៍ដើម្បីសម្របសម្រួលគ្នា តែបើមិនត្រូវគ្នា សមត្ថកិច្ចនិងបញ្ជូនសំណុំរឿងធ្វើទៅការតាមនីតិវិធីច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS