ព័ត៌មានជាតិ

ការប្រឡងបាក់ឌុប ថ្ងៃទីមួយ ចាប់ផ្តើមហើយ សូមប្អូនៗខំប្រឹងធ្វើឲ្យបានល្អ!

08-Oct-2024 245 views

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអញ្ជើញបើកហឹបវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ នៅវិទ្យាល័យបាក់ទូក ដោយមានការអញ្ជើញចូលរួមពីលោក កេត ឧត្តម អភិបាលរងខណ្ឌ នឹង មន្រ្តីក្រោមឪវាទ ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។

នាឱកាសនេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ ឱ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ។

លោក អភិបាលខណ្ឌ បានអោយដឹងទៀតថា ក្នុងការប្រឡងឆ្នាំនេះដែរ មានបេក្ខជន បេក្ខនារី ចំនួន 2654 នាក់ 107 បន្ទប់ ០៣មណ្ឌល ទាំងនៅក្នុងវិទ្យាល័យបាក់ទូក នឹង សាលាបឋមសិក្សាបាក់ទូក ។ លោកបន្តបន្ថែមចុងក្រោយថា ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឱ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង ក្រុមការងារយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេរ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់មិនអោយមានអោយឯកសារទាំងនោះ ហូរចូលមណ្ឌលប្រឡងបានឡើយ ៕មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS