ព័ត៌មានជាតិ

ភ្ជុំ! ចេញពីវត្ដ​ បើកឆាកប្រយុទ្ធគ្នា​តា​មផ្លូវ​សុទ្ធតែដាវ សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួនបាន៤នាក់​ភ្លាមៗ ​ ​

05-Oct-2024 308 views

ខេត្តកំពង់ស្ពឺ​៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនបង្កហិង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នក​ដទៃ​ ដោយប្រើដាវ និងដែកបំពង់ទីប នៅចំណុច​លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកនិយម​លេងបណ្ដាញសង្គម​ តិតុ​ ថតរូបបង្ហោះជាសាធារណៈ​។

តាមការឲ្យដឹងពីលោកវរសេនីយ៍​ឯក​ ចន​ សុភីត​ អធិ​ការ​នគរ​បាលស្រុកបសេដ្ឋ​ ថា​ក្រុមក្មេងទំនើង​ ០១ក្រុ​ម មានបក្ខពួកជាច្រើននាក់បានធ្វើសកម្មភាព​វាយបំផ្លា​ញទ្រព្យសម្បត្ដិម៉ូតូ​ ជនរងគ្រោះ​ដែលធ្វើ​ដំណើរ​ចេញមកពីវត្ដ​ ជាក់​ស្ដែងក្រោ​យបេីកឆាក​ប្រយុទ្ធ​ប្រ​មា​ណ​ ៤៥​នាទី​ ​ត្រូវបានកំលាំងនគរបា​ល​ធ្វេីការស្រា​វជ្រាវឃាត់ខ្លួនបាន​ចំនួន​ ០៤​នាក់​ ៖​ (១)ឈ្មោះ ឆន សុ​ខ​លាភ ភេទប្រុស អាយុ២០ឆ្នាំ (២)​ឈ្មោះ លីម សម្បត្តិ ភេទប្រុស អា​យុ១៧​ឆ្នាំ ទីលំនៅភូមិក្រាំងស្យា ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច (៣)ឈ្មោះ​ វ៉ាត ផ​ល្លា ភេទប្រុ​ស អាយុ១៨ឆ្នាំ (៤)​ឈ្មោះ ខួន សារ៉ាក់ ភេទប្រុ​ស អា​យុ​១៨ឆ្នាំ ទីលំនៅភូមិក្រាំងប្រស្រុក ស្រុកភ្នំស្រួច រីឯ​បក្ខពួក​ផ្សេង​ទៀត​គេចខ្លួន​ ។

ក្រុម​ក្មេង​ទំនើង​បានធ្វើសកម្មភាព​កាប់​ម៉ូតូ​វាយបំបែក​បណ្តាលឲ្យខូចខាតក្បាំងម៉ូតូផ្នែកខាងមុខ​ កុងទ័រ​ម៉ូតូ​ចង្កៀង​មុខ កាប់ដាច់កន្ទុយ​ម៉ូតូ​ផ្នែក​ខាងក្រោយជាប់ស្លាកលេខ​ ព្រមទាំងបំបែកស្តុប​ក្រោយ ។ ល។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានបញ្ជូនមុខសញ្ញាទាំង​៤​នា​ក់​ ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធីច្បាប់​៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS