ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើល ខណៈប្រជាពលរដ្ឋទៅធ្វើស្រែ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួន ទម្លាក់ជើងស្តូកចុះក្រោម ទាំងមានចំណងចងជើងទាំង២ជាប់ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើមានឈ្មោះ ហឿក រតនា ហៅខ្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ បានយកខ្សែអង្រឹងប្រវែង ៥ម៉ែត្រ ចងកសម្លាប់ខ្លួនជាប់នឹងដើមព្រីង វាលស្រែខាងត្បូងផ្ទះ ប្រហែល៥០០ម៉ែត្រ ដោយសាកសពមុននឹងចងក គឺបានយកខ្សែអង្រឹងមកចងជើងទាំង២របស់ខ្លួនជាប់គ្នា ទើបចងកតាមក្រោយស្លាប់តែម្តង ។រីឯខ្សែអង្រឹងដែលចងខ្លួនសាកសព គឺក្រុមគ្រួសារជនរងគ្រោះចងដើម្បីសណ្តូនសាកសពចុះពីលើដើមព្រីង ដោយមានសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសកោសល្យវិច័យ ចុះមកពិនិត្យសាកសពផងដែរ បញ្ជាក់ថា សពពិតជាចងកសម្លាប់ខ្លួនឯងពិតមែន ខណៈមូលហេតុសមត្ថកិច្ចបញ្ជាក់ថា មានវិបត្តិគ្រួសារ និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS