ព័ត៌មានជាតិ

កាន់តែសាហាវកាប់ប្លន់ឆៅៗតែម្តង!!! អ្នកដឹកជញ្ជូន E-Get ម្នាក់ត្រូវបានចោរកាប់3កាំបិតប្លន់យកម៉ូតូ​មួយគ្រឿងដោយសុវត្ថិភាព នៅក្នុងខណ្ឌពោធិ៍សែនជ័យ​

21-Feb-2024 603 views

រាជធានីភ្នំពេញ៖ យុវជនម្នាក់ជាអ្នកដឹកជញ្ជូនម្ហូប E-Get កំពុងអង្គុយម្តាយបើកទ្វារបន្ទប់ជួល ក៏ត្រូវបានជនសង្ស័យម្នាក់ដើរកាន់​កាំបិតចូលមកកាប់ រួចក៏ប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះរត់គេចបាត់ស្រមោល។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជើញជនសង្ស័យខាងលើរយៈពេល៣ថ្ងៃកន្លងមកហើយ ដោយខ្លួនគិតថា ជាមនុស្សមានសតិមិនល្អ(ឆ្កួត) លុះនៅយប់កើតហេតុ ខណៈខ្លួនកំពុងអង្គុយលើម៉ូតូចាំម្តាយបើកទ្វារបន្ទប់នោះ ក៏ជនសង្ស័យបានកាន់កាំបិតចូលមកកាប់ជនរងគ្រោះពីក្រោយចំក្បាល និងហើយចំស្មារ ភ្លាមនោះ ជនរងគ្រោះបានស្ទុះប្រតាយប្រតប់តដៃទៅវិញទៅមកជាមួយជនសង្ស័យ បង្កការភ្ញាក់ផ្អើលពេញផ្លូវ ហើយជនរងគ្រោះក៏បានស្រែកឲ្យគេជួយ និងកាក់ឡានឲ្យគេជួយផងដែរ ប៉ុន្តែគ្មាននរណាម្នាក់ជួយនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំជនរងគ្រោះនិងវត្ថុតាង ដើម្បីដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ផងដែរ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS