ខេត្តកណ្តាល ៖ សពរបស់យុវជនដែលបានលិចទូកបាត់ខ្លួន អស់រយៈពេល១យប់២ថ្ងៃ ក្រោយមកហាត់សមអ៊ុំទូក ដើម្បីត្រៀមប្រណាំងប្រគួតថ្ងៃចេញវស្សានៅវត្តកណ្ដាលនោះ ពេលនេះបានរកឃើញហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង២៨នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្នុងទន្លេរព្រែកកែវ ស្ថិតក្នុងភូមិ ព្រែកកែវ ឃុំកោះខែល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកកែវឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥និង១០នាទី ជនរងគ្រោះ និងក្រុមអ៊ុំទូកមានគ្នា០៩នាក់ បាននាំគ្នាហាត់សមអ៊ុំទូកដើម្បីត្រៀមប្រណាំងប្រគួតថ្ងៃចេញវស្សានៅវត្តកណ្ដាល ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ពួកគេក៏បានទំលាក់ទូកនៅព្រែកតាអុក ភូមិព្រែកកែវ និងបាននាំគ្នាអុំទូកតាមបណ្ដោយដងទន្លេបាសាក់ ពីជើងទៅត្បូង អុំបានប្រហែល៣០នាទី ទូកក៏បានឃ្លោងលិចនៅកំពុងតាកោប ហើយពួកគេក៏បាននាំគ្នាតោងទូកព្រោះទឹកហូខ្លាំង លុះដល់ចំណុចព្រែកកែវ ជនរងគ្រោះ បានប្រលែងទូក រួចហែលមកច្រាំងមុនគេ តែ០៨នាក់ទៀតនៅតោងទូកបណ្ដែត រហូតមកដល់ចំណុចព្រែកកែវដោយមិនបានចាប់អារម្មណ៍ព្រោះអី ហើយឃើញជនរងគ្រោះហែលជិតដល់ច្រាំងទៅហើយ រួចក៏នាំគ្នាឡើងគោកអស់ទៅ។
លុះដល់ម៉ោង១៨នឹង២០នាទីម្ដាយបង្កើតជនរងគ្រោះ បានតេទូរស័ព្ទមកសួរមីងច្រឹបដែលនៅក្បែរផ្ទះ របស់ក្រុមកីឡាករទូក សួរថាមានឃើញកូនគាត់អត់ ព្រោះឃើញតែម៉ូតូនិងស្បែកជើង ពេលនោះទើបផ្អើលឆោឡោ។
លុះដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទី កម្លាំងសមត្ថកិច្ចបានធ្វើការស្វែងរក បានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកនៅចំណុចកំពង់ដរព្រែកតាឡៃ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង រួចស្រង់មកដាក់លើគោកធ្ចើការត្រួតពិនិត្យកោសល្យវិច្ឆ័យ។
តាមការសន្និដ្ឋាន ពិនិត្យកន្លែងកើតហេតុ យោងតាម លោកគ្រូពេទ្យនិងជំនាញជនរងគ្រោះស្លាប់ដោយសារតែឈ្លក់ទឹកបណ្ដាលឱ្យស្លាប់ និងបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS