ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសហការជាមួយកម្លាំងជំនាញនាយកដ្ឋានបចេ្ចកទ្ទេសនិងវិទ្យាសាស្រ្តនៃអគ្គស្នងការដ្ឋាននគរ បាលជាតិរួមជាមួយមន្រ្តីអង្គភាពការពារកុមារ CPU កម្លាំងជំនាញផែនការងារនគរបាល ព្រហ្មទ័ណ្ឌដែល មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងដឹកនាំផែន កម្លាំងនគរបាលស្រុកបា ណន់ ដែល មានលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការនគរបាលស្រុកធ្វើការឃា-ត់-ខ្លួ-នបុរសម្នាក់ ឈ្មោះមៀន រ៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងយក មកធ្វើការសាកសួរ ក្នុងករណី (ឃាតកម្ម) ទៅលើក្មេងស្រី ត្រូវជាក្មួយថ្លៃបង្កើត ដោយសាររឿងគំនុំ។
ក្នុងនោះ តាមប្រភពព័ត៌មាន ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបាន ធ្វើសកម្មភាព សម្លាប់ក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ (ត្រូវជាក្មួយថ្លៃបង្កើត) ប្រាកដមែន ដោយកន្លងមករូបគេធ្លាប់មានគំនិតថា នឹងដឹកក្មេងស្រីរងគ្រោះខាងលើ ទៅកន្លែងស្ងាត់ ដើម្បីសួរនាំរឿងប្រពន្ធរបស់ខ្លួន តែមិនមានឱកាស លុះដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ០០នាទី រូបគេក៏បានជិះម៉ូតូម៉ាក(Honda Dream) ពណ៌ខ្មៅ(មិនចាំស៊េរី បិទតែម២០០៧) ពាក់ស្លាកលេខ បាត់ដំបង 1A-0808 ដើររកក្មេងស្រីរងគ្រោះខាងលើ និងបានលួងលោមឲ្យឡើងជិះម៉ូតូជាមួយ ហើយដឹកទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាព យកដុំថ្មប៉ុនភ្លៅវាយក្បាលពីក្រោយនិងពីមុខ បណ្ដាលឲ្យក្មេងស្លាប់ភ្លាមៗ រួចក៏លើកសពបោះចូលកន្លៀតថ្មនៅជើងភ្នំនោះតែម្ដង បន្ទាប់ពីធ្វើសកម្មភាពរួច រូបគេក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញធ្វើដូចធម្មតា។
ពេលនេះសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកអនុវត្តទៅតាមផ្លវច្បាប់៕នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS