ខេត្តកំពង់ស្ពឺ ៖ ថ្ងៃឆ្លងភ្ជុំបិណ្ឌ ក្មេងទំនើងមួយក្រុម បានបើកឆាកប្រយុទ្ធ កាប់វាយបំផ្លាញម៉ូតូ ដោយប្រើពូថៅ ដុំថ្ម និងខ្សែក្រវ៉ាត់ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់បាន០៦នាក់ ដកហូតពូថៅ ខ្សែក្រវាត់ ម៉ូតូ២គ្រឿង ចាត់ការតាមនីតិវិធីបន្ដ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចអធិការនគរបាលស្រុកគងពិសី បានប្រតិបត្ដិការស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនើង ០៦ នាក់ (បង្កហិង្សាកាប់ដោយពូថៅ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិក្រាំងឬស្សី ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យជនរងគ្រោះ ០៣នាក់ រងរបួស និងខូចខាតម៉ូតូ មួយគ្រឿង ។
ជាក់ស្ដែងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក មុខសញ្ញាសង្ស័យដែលនគរបាលឃាត់រួមមាន ០៦នាក់ ៖
(១)ឈ្មោះ ឡន សុខលីម ភេទប្រុស អាយុ១៨ឆ្នាំ ម្ចាស់ពូថៅ
(២)ឈ្មោះ ស៊ីម សាលីន ភេទប្រុស អាយុ១៧ឆ្នាំ
(៣) ឈ្មោះ ប៊ុន ស័ក្ដការីន ភេទប្រុស អាយុ១៨ឆ្នាំ ប្រើដុំថ្មវាយបំផ្លាញម៉ូតូ
(៤)ឈ្មោះសំ បូរស្មី ប្រុស អាយុ១៦ឆ្នាំ (៥)ឈ្មោះញ៉េម រាជ ប្រុស អាយុ១៨ឆ្នាំ
(៦)ឈ្មោះ ញឹម យុទ្ធ (ហៅកាវ) ភេទប្រុស អាយុ១៨ឆ្នាំ ។
ដកហូតបានពូថៅ ១ ,ដុំថ្ម១ដុំ , ម៉ូតូ ០២គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS