ព័ត៌មានជាតិ

ព្រោះតែពាក្យ« មុខ​ហែង​ដាំ​ពេជ្រ មែនមើលអត់បាន​?» ក្មេងទំនើង២ក្រុម បើកឆាកប្រយុទ្ធនៅមុខអង្គរធំ សមត្ថកិច្ចចាប់បាន១២នាក់!

04-Oct-2024 241 views

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្រ្កាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខនៅក្នុងខេត្តសៀមរាប ជាក់ស្តែង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០៨នាទី នៅត្រង់ចំណុចចំបក់កំណប់ទក្សិណអង្គរ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ក្រុម សរុបចំនួន ១២នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមកដោយប្រើប្រាស់អាវុធ) ។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS