ខេត្តតាកែវ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា(ក្មេងទំនើងបង្ហោះម៉ូតូ គប់កញ្ជក់រថយន្ត) កើតហេតុតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូ៤៧-៤៨ ស្ថិតនៅក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ គប់កញ្ជក់រថយន្តកាលពី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី៖
១/.ឈ្មោះ ស៊ុំ កុម្ភៈ ហៅភ័ក្រ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅឃុំសុភី ស្រុកបាទី ខេត្តតាកែវ
២/.ឈ្មោះ យ៉េន សុវណ្ណសាក់ ហៅសាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៣/.ឈ្មោះ ភុំ រ៉ាយុ ហៅយុ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤/.ឈ្មោះ ចន ស៊ីណា ហៅសីណា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៥/.ឈ្មោះ ចក់ ពិសា ហៅសា ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៦/.ឈ្មោះ ផាត សុភា ហៅភា ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៧/.ឈ្មោះ ហ៊ន ថុណា ហៅពើក ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ
៨/.ឈ្មោះ ឆន ចាន់ណាក់ ហៅណាក់ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ
៩/.ឈ្មោះ អូន រាជសី ហៅអាសី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
១០/.ឈ្មោះ ស៊ឹង ប៊ុនឡុង ហៅឡុង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
១១/.ឈ្មោះ ពុំ ផានិត ហៅនិត ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅឃុំសូរភី ស្រុកបាទី ខេត្តតាកែវ
១២/.ឈ្មោះ នាង បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ
១៣/.ឈ្មោះ ផាន សុធា ហៅបឿក ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS