ព័ត៌មានជាតិ

អ្នកមកលេងខេត្តកំពត បើមានកន្លែងស្នាក់នៅ ឬលក់ម្ហូបតម្លើងថ្លៃ យល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្ត នឹងធ្វើការពិនិត្យជូនភ្លាមៗ

04-Oct-2024 259 views

ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តកំពត បានបង្ហោះនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឲ្យដឹង ពី សេចក្ដីជូនដំណឹងដូចតទៅ​។

រដ្ឋបាលខេត្តកំពតមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា

រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។

សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតឱ្យបានជ្រាបថាប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។

ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS