ព័ត៌មានជាតិ

លោកមេប៉ុស្តិ៍ម្នាក់ ទើបទិញរថយន្តថ្មី ជាន់ហ្វ្រាំងច្រឡំជាន់ហ្កែ ជ្រុលចង្កូតបុករនាំងថ្ម និងបង្កាន់ដៃ នៅផ្លូវ១០៥ បាក់ធ្លាក់ទាំងរថយន្ត និងរនាំងថ្មចូលទឹក

28-Sep-2024 282 views

រាជធានីភ្នំពេញ ៖ លោកមេប៉ុស្តិ៍ម្នាក់ ទើបទិញរថយន្តកូរ៉ូឡាថ្មី បើកចេញពីសាលាជ័យជំនះ ជាន់ហ្វ្រាំងច្រឡំជាន់ហ្កែ ជ្រុលចង្កូតបុករនាំងថ្ម និងបង្កាន់ដៃ នៅផ្លូវ១០៥ បាក់ធ្លាក់ទាំងរថយន្ត និងរនាំងថ្មចូលទឹក សំណាងល្អគ្មាននរណាម្នាក់ រងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវមាត់ប្រឡាយ ១០៥ កែងផ្លូវ៣៨៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-5095 បើកបរដោយលោកមេប៉ុស្តិ៍ម្នាក់ ហើយបើតាមការបញ្ជាក់ គាត់ទើបតែទិញរថយន្តថ្មី ដោយមុនពេលកើតហេតុ គាត់បានបើក ចេញពីសាលាជ័យជំនះ ជាន់ហ្វ្រាំងច្រឡំជាន់ហ្កែ ក៏ជ្រុលចង្កូតទៅបុករនាំងថ្ម និងបង្កាន់ដៃ នៅផ្លូវ១០៥ បាក់ធ្លាក់ទាំងរថយន្ត និងរនាំងថ្មចូលទឹក សំណាងល្អគ្មាននរណាម្នាក់ រងរបួសនោះទេ ចំណែកអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋដាក់ជណ្តើរជាន់ឡើងមកខាងលើវិញ ។

ក្រោយកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿង មកដល់ស្ទូចរថយន្តនេះឡើងមកលើ តែដោយសារមិនសូវជំនាញ ស្ទូចមិនកើត ក៏រង់ចាំរថយន្តស្ទូចមួយគ្រឿងផ្សេងទៀតមកស្ទូច យករថយន្តនេះឡើង និងសងសំណងទៅខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូន ដោយសារតែខូចខាតរបាំងថ្ម និងបង្កាន់ដៃ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS