ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ឱ្យជូនដំណឹងស្វែងរកម្ចាស់ប្រាក់ដែលជ្រុះបាត់កាលពីរសៀល ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤នោះមក ម្ចាស់ប្រាក់ដែលមានឈ្មោះមេត សុភ័ក្រ ភេទប្រុស រស់នៅ ភូមិរំចេក២ សង្កាត់រតនៈក្រុងបាត់ដំបង និងក្រុមគ្រួសារបានអញ្ជើញមកទទួលយកប្រាក់នោះវិញហើយ សរុប ចំនួន១,០២០ដុល្លាសហរ ដ្ឋអាមេរិក(មួយពាន់និងម្ភៃដុល្លា)។
លោកមេត សុភ័ក្រ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ លោក លោកស្រីស្នងការរងនិងមន្រ្តីនគរបាលទាំងអស់ សូមបានប្រកបដោយសុខភាពល្អ បរិបូរណ៌ ជោគជ័យគ្រប់ភារកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋបន្តទៀត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS