រាជធានីភ្នំពេញ៖ រថយន្តសណ្តោងរម៉កដឹកទំនិញមួយគ្រឿង បានបត់ឆ្លងស្តុប បាក់ស្រុតផុងផ្លូវ គៀកនឹងគម្របលូ ជាប់កង់មួយចំហៀងផ្នែកខាងស្តាំ ទៅមុខលែងរួច ជាប់គាំងនៅទទឹងផ្លូវតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវ៣៦០ ចំណុចស្តុបបឹងកេងកង៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តសណ្តោងរម៉កដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 3-0900 បិទផ្លាក កងដឹកជញ្ជូន M70 បើកបរតាមបណ្តោយផ្លូវខាងលើ បានបត់ឆ្លងស្តុបបឹងកេងកង៣ ពេលនោះស្រាប់តែបាក់ស្រុតផុងផ្លូវ គៀកនឹងគម្របលូ ជាប់កង់មួយចំហៀងផ្នែកខាងស្តាំ ទៅមុខលែងរួច ជាប់គាំងនៅទទឹងផ្លូវតែម្តង បង្កការស្ទះចរាចរណ៍ផងដែរ ។
ភ្លាមៗគេឃើញមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យនៅទីតាំងកើតហេតុផងដែរ ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS