រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យបាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿង របូតកង់ខាងក្រោយផ្នែកខាងឆ្វេង បោលមកបុក ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្តុបបាគូ ភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ធ្វើតាមជិះដោយជនរងគ្រោះ ជាបុរសម្នាក់ ក្នុងទិសដៅពីត្បូងមកជើង តាមបណ្តោយផ្លូវ២១៧ លុះដល់ចំណុចស្តុបបាគូ ស្រាប់តែមានរថយន្តកាមេរីគូទហើម មួយគ្រឿង ដែលបើកក្នុងទិសដៅពីលិចមកកើត បានបត់ឆ្វេងឡើងមកផ្លូវ២១៧ ស្រាប់តែរបូតកង់ខាងក្រោយផ្នែកខាងឆ្វេង បោលបុកម៉ូតូ បណ្តាលឲ្យដួល រងរបួសធ្ងន់សង្ស័យបាក់ជើងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងទុកពេលឲ្យភាគីទាំង២ចរចារគ្នាសិន បើមិនត្រូវគ្នាទេ នឹងប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយគ្នាតាមច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS