រាជធានីភ្នំពេញ ៖ ផ្ទះស្ដុកគ្រឿងជ័រកង្ហារត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ភ្លាមៗអ្នកជិះខាងយក បំពង់ពន្លត់អគ្គីភ័យមកបាញ់តែមិនអាចគ្រប់គ្រងបាន ខណៈដែលម្ចាស់ផ្ទះចាក់សោរចោលចេញវត្ត ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង១១ថ្ងៃត្រង់ ចំណុចផ្ទះលេខ ៦២ ផ្លូវលេខ០៤ ស្ថិតក្នុងបុរីពិភពថ្មី៣ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ អៅ ហាំងលាប ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅទីតាំងកេីតហេតុខាងលេី។ ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេឃើញមានផ្សែងខ្មៅហ៊ុយឃ្មួលឃ្មាញ់ចេញពីក្នុងផ្ទះ ។ ភ្លាមៗប្រជាពលរដ្ឋបានជួយយកបំពង់អស់ជាច្រើនបំពង់ហើយ នៅតែមិនអាចទប់ស្កាត់បាន ប្រជាពលរដ្ឋសម្រេចរាយការណ៍ជូនសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍អោយទាន់ពេលវេលាជៀសវាងមានការរាលដាលកាន់តែខ្លាំង ។
ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថាមុនពេលកើតហេតុកាលពីព្រឹកមិញវេលាម៉ោង០៦ព្រឹក គាត់បានរៀបចំអុជធូបសែននៅក្នុងផ្ទះ ។ លុះមកដល់វេលាម៉ោង ០៩ គាត់ក៏បានចាក់សោរផ្ទះរួច ក៍ចេញទៅវត្ត ប៉ុន្តែខណៈកំពុងធ្វើដំណើរមិនទាន់បានទៅដល់វត្តផង ក៏ស្រាប់តែមានអ្នកក្បែរខាង បានខលមកប្រាប់គាត់ថា «ផ្ទះគាត់ភ្លើងឆេះ» ។ ភ្លាមៗ គាត់ក៏បានបកត្រឡប់ក្រោយ មកផ្ទះវិញតែម្តង ។
ក្នុងគ្រោះអគ្គិភ័យនេះ បានឆាបឆេះនូវគ្រឿងជ័របង្គុំកង្ហារអស់មួយ ០២មុឺនគ្រឿង គិតជាទឹកប្រាក់ចំនួន ២០មុឺនដុល្លារ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ចំនួន០៣គ្រឿង , រថយន្តជំនួយអន្តរាគមន៍របស់ ស្រាបៀរកម្ពុជា០១គ្រឿង , នឹងរថយន្តទឹកស្រោចផ្កាបុរីពិភពថ្មី ០១គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS