ព័ត៌មានជាតិ

សាហាវណាស់! ចិន២ក្រុម ម្ខាងគ្នា៦នាក់បើកឆាកប្រយុទ្ធគ្នា មានទាំងដំបង ដែកទីប និងកាំបិត ចាក់យកៗទៅលើម្ខាងទៀតមានគ្នាតែម្នាក់ឯង រហូតធ្លាយពោះវៀនស្លាប់កណ្តាលផ្លូវ!

26-Sep-2024 205 views

រាជធានីភ្នំពេញ ៖ សាហាវដូចរឿងចិនពិតៗ យប់មិញ ខណៈក្រុមជនជាតិចិន២ក្រុម បើកឆាកប្រយុទ្ធគ្នា មានទាំងដំបង ដែកទីប និងកាំបិត ចាក់យកៗ អ្នកចាញ់ដេកមឈូស អ្នកឈ្នះចូលគុក ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបាន០៦នាក់ បញ្ជូនទៅសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិចិន១ក្រុមមានគ្នា៦នាក់ បានឈ្លោះប្រកែកគ្នាជាមួយបុរសជនជាតិចិនម្នាក់ទៀត រហូតព្រួតគ្នា មានទាំងដំបង ដែកទីប និងកាំបិតចុងស្រួច ចាក់យកៗ ទៅលើភាគីម្ខាងដែលមានគ្នាតែម្នាក់ឯងគត់ រហូតធ្លាយពោះវៀន ស្លាប់នៅកណ្ដាលផ្លូវយ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធសរុបចំនួន០៦នាក់ បញ្ជូនទៅកាន់ទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ដោយមិនទាន់ដឹងនៅឡើយថា ករណីនេះផ្តើមចេញពីអ្វីនោះទេ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS