ព័ត៌មានជាតិ

ចេញពីស៊ីផឹកជាមួយពួកម៉ាក ជិះម៉ូតូទៅបុក ម៉ូតូមួយគ្រឿងទៀត ស្លាប់ភ្លាមៗក្នុងថ្លុកឈាម

26-Sep-2024 222 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីស៊ីផឹកជាមួយនឹងពួកម៉ាក ត្រូវបានម៉ូតូមួយគ្រឿងទៀតបុកពេញមួយទំហឹង បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយមហាវិថីចោមចៅ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៣ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤។

តាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើត គេបានឃើញយុវជន២នាក់ ជិះម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាលលេខ ភ្នំពេញ 1KZ 2235 ធ្វើដំណើរតាមបណ្ដោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ scoopy ដែលពាក់ស្លាកលេខភ្នំពេញ 1JB-29651 បើកឆ្លងពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលជិះម៉ូតូ scoopy នោះ ស្លាប់ភ្លាមៗនៅត្រង់ចំណុចកើតហេតុ។ភ្លាមនោះសមត្ថកិច្ចក៏បានទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិ ឲ្យមកទទួលយកសាកសព។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងនេះ ទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS