រាជធានីភ្នំពេញ ៖ ជនជាតិចិន២ក្រុម បើកឆាកប្រយុទ្ធគ្នានៅក្នុង សណ្ឋាគារ និង KTV GD មួយកន្លែង ដែលមានយីហោស៊ីងម៉ាក្រូ បានបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងតាម បណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៩យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមសម្ដីលោកអធិការនគបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់បាន ជនជាតិចិន៥នាក់ បន្ទាប់ ពី បើកឆាក ប្រយុទ្ធ គ្នា នៅ ក្នុង សណ្ឋាគារ និង KTV GD មួយ កន្លែង ដែល មាន យីហោ ស៊ីង ម៉ាក្រូ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកធ្វើការចុះអន្តរាគមន៍ភ្លាមៗ បញ្ជូនទៅអធិការនគបាលខណ្ឌពោធិ៍សែន ។
បច្ចុប្បន្នជនជាតិចិនទាំង៥នាក់ ត្រូវសមត្ថកិច្ច បញ្ជូន ទៅ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS