ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកមើលក្របីជិតទីតាំងកើតហេតុម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្ម រំលោភសម្លាប់ក្មេងស្រីសិស្សសាលាថ្នាក់ទី១០

24-Sep-2024 499 views

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នយកមកសាកសួរ ក្រោយសង្ស័យ ជាប់ពាក់ព័ន្ធករណីឃាតកម្ម រំលោភសម្លាប់ក្មេងស្រីសិស្សសាលាថ្នាក់ទី១០ នៃវិទ្យាល័យអន្លង់ត្នោត ដែលគេប្រទះឃើញសាកសពក្នុងព្រៃ។

តាមប្រភពព័ត៌មាន ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ សេប យ៉ា អាយុ ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងរោងមើលក្របី ក្បែរទីតាំងកើតហេតុ និងមានទីលំនៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងនោះសូមរំលឹកផងដែរថា មានការភ្ញាក់ផ្អើលខ្លាំង ខណៈក្មេងស្រីជាសិស្សថ្នាក់ទី១០ម្នាក់ បានបាត់ខ្លួនមិនឃើញមកផ្ទះ បែរជាប្រទះឃើញស្លាប់ក្នុងព្រៃ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានសពជនរងគ្រោះមាន អាយុ ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ សមត្ថកិច្ចធ្វើកោសល្យវិច័យទៅលើសាកសព ឃើញប្រដាប់ភេទមានការដាច់រលាត់ និងមានស្នាមជាំ ដែលសន្និដ្ឋានថា ជាករណីឃាតកម្មរំលោភសម្លាប់ ។

ក្នុងនោះបើតាមការឲ្យដឹងពីឪពុក អាយុ៦៦ឆ្នាំ បានរៀបរាប់ថា កូនរបស់គាត់បានដេញគោទៅឃ្វាលនៅចំណុចនោះដូចសព្វដង ដែលស្ថិតនៅចំការស្វាយចន្ទីប្រហែល២០០ម៉ែត្រ លុះដល់ម៉ោង៥ល្ងាច មិនឃើញកូនមកវិញសោះ បាត់យូរទៅៗ សង្ស័យក៏នាំគ្នាដើរតាមរក បែរជាប្រទះឃើញសពកូនក្នុងព្រៃតែម្តង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS