ព័ត៌មានជាតិ

ម្នាក់ត្រូវរថយន្តកិនស្លាប់ ម្នាក់មិនអី ខណៈជិះម៉ូតូលឿនពេក វ៉ាក់អើចាប់ហ្វ្រាំងដួលខ្ទាតចូលក្រោមកង់រថយន្តស្តារិច..

24-Sep-2024 292 views

រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្ន គេចពីរថយន្តមួយគ្រឿងទៀតដួលទៅលើផ្លូវ ចូលក្រោមកង់រថយន្តស្តារិចមួយគ្រឿងទៀត កិនបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង២យប់ ឈានចូលថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ ។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះម៉ូតូ scoopy មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KM 8542 ជិះឌុបគ្នាតាមបណ្ដោយផ្លូវបេតុង ក្នុងកោះពេជ្រ ទិសដៅពីកើតមកលិច មកដល់ចំណុចផ្លូវបំបែកជា៤ ក៏បានគេចជាមួយនឹងរថយន្តមួយគ្រឿងដែលឈប់នៅចិញ្ចើមផ្លូវ រួចក៏ដួលបោកទៅនឹងរថយន្តស្តារិច ដែលពាក់ស្លាកលេខ ភ្នំពេញ 2BX 8535 ធ្វើឲ្យជនរងគ្រោះអ្នកបើកម៉ូតូខាងលើនោះ ដួលចូលក្រោមកង់រថយន្ត ត្រូវបានរថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់បាន យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោក រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS