រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងតែអង្គុយលេងនៅមុខផ្ទះ ក៏ត្រូវបានជនសង្ស័យ២នាក់បានយកកាំបិតបុង័តោកាប់ប្រហារ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារ និងសាច់ញាតិបានដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ កំពុងតែអង្គុយលេងនៅមុខផ្ទះ ពេលនោះក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ scoopy ដោយមិនចាំស្លាកលេខ បានទាញកាំបិតបុង័តោចេញពីចង្កេះ រួចសម្ដៅមកកាប់ទៅលើកូនរបស់គាត់ បណ្ដាលឲ្យកូនគាត់រករបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ កាប់រួចជនសង្ស័យទាំង២នាក់ បានជិះរត់គេចខ្លួនបាត់ពីរកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់បាននាំគ្រួសទៅដាក់ពាក្យបណ្ដឹងដើម្បីតាមចាប់ជនសង្ស័យដែលធ្វើសកម្មភាពកាត់ប្រហារមកលើកូនគាត់យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS