ព័ត៌មានជាតិ

រដូវភ្ជុំ! កូនទាញពូថៅរកកាប់ម្តាយ ទារខ្សែកយកទៅលក់ទិញថ្នាំញៀនជក់ សមត្ថកិច្ចចុះឃាត់ទាញកាំបិតរកចាក់ទាំងសមត្ថកិច្ចទៀត!

24-Sep-2024 392 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បែកថ្នាំ ទាញពូថៅរកកាប់ម្ដាយ ដើម្បីយកខ្សែកទៅជក់ថ្នាំ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ៤៣០ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

យោងតាមប្រភពព័ត៌មានពីម្ដាយបង្កើត របស់ជនសង្ស័យ បានឲ្យដឹងថា បុរសខាងលើបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានទាញកាំបិត និងទាញពូថៅ រកកាប់ម្ដាយដើម្បីទាមទារខ្សែកយកទៅលក់ ហើយក៏ជិះម៉ូតូតាមផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌមានជ័យ ធ្វើការល្បាតនិងធ្វើការហៅសួរនាំ តែជនសង្ស័យខាងលើមិនព្រមសហការ ក៏ជិះរត់ដល់ផ្លូវ ៤៣០ បានទាញកូនកាំបិតចេញពីក្នុងកាបូបដៃ រកចាក់សមត្ថកិច្ច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងដកហូតបានកាំបិតចុងស្រួចបានភ្លាមៗបញ្ជូនមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសួរនាំ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួន និងនាំម្ដាយ របស់ជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំ និងធ្វើការតាមនីតិវិធីច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS