ព័ត៌មានជាតិ

ដូចផ្តាំមុនស្លាប់! បើឃើញផ្ទះអញបើកភ្លើងចោល ឧស្សាហ៍ដើរមកអើតៗមើលអញផង អញស្លាប់ហើយហើយធ្វើបុណ្យឲ្យអញផង.. ដល់ថ្ងៃកើតហេតុ ខលមិនចូលសោះ ទៅអើតមើល ឃើញចងកស្លាប់ក្នុងផ្ទះបាត់ទៅហើយ!

24-Sep-2024 388 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ផ្តាំផ្ញើរអ្នកជិតខាងដែលធ្លាប់ផឹកស៊ីជាមួយគ្នាថា បើឃើញផ្ទះអញបើកភ្លើងចោល ឧស្សាហ៍ដើរមកអើតៗមើលអញផង អញស្លាប់ហើយ ហើយធ្វើបុណ្យឲ្យអញផង លុះដល់ថ្ងៃកើតហេតុ ខលមិនចូលសោះ ទៅអើតមើល ឃើញចងកសម្លាប់ខ្លួនក្នុងផ្ទះបាត់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្ទះមួយកន្លែងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនជីដូនមួយជនរងគ្រោះ​ ក៏ដូចជាអ្នករស់នៅជិតខាង រាប់អានគ្នា ផឹកស៊ីជាមួយគ្នារាល់ថ្ងៃបានឲ្យដឹងថា ជនរងគ្រោះ ជាពោះម៉ាយ ឈ្មោះ ខែម ឈុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែក គ្មានជំងឺប្រចាំកាយរ៉ាំរ៉ៃអ្វីនោះទេ តែជីវិតរបស់គាត់ ធ្លាប់មានប្រពន្ធទី១ បែកគ្នា៨ឆ្នាំហើយ ប្រពន្ធទី២ បែកគ្នាចូល ៤ឆ្នាំហើយ និងទើបភ្ជាប់ពាក្យ តែក្រោយមកក៏បែរជាផ្តាច់ពាក្យទៀត លុះក្រោយមក ជនរងគ្រោះបាននិយាយផ្តាំគាត់ថា បើឃើញផ្ទះអញបើកភ្លើងចោល ឧស្សាហ៍ដើរមកអើតៗមើលអញផង អញស្លាប់ហើយ ហើយធ្វើបុណ្យឲ្យអញផង ស្រាប់តែនៅថ្ងៃកើតហេតុ ខលមកមិនចូលសោះ បែរជាប្រពន្ធគាត់តេមកប្រាប់ថា ឯងអើយឈុនចងកស្លាប់បាត់ទៅហើយ ក៏ប្រញាប់មកមើលតែម្តង ឃើញជនរងគ្រោះយកខ្សែរពួរ ចងកសម្លាប់ខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព ប្រគល់ឲ្យក្រុមសារធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS