រាជធានីភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា២នាក់ ជិះកង់ឌុបគ្នាទៅរៀន ត្រូវបានរថយន្តកៀរដួល បណ្តាលឲ្យរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ៧ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណុចស្តុបបាគូ ផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ខណៈដែលរថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 3B-3910 បានបើកដល់ចំណុចស្តុបបាគូ ផ្លូវ២១៧ កែង៥០ម៉ែត្រនេះ ក៏បានកៀរដៃចង្កូតកង់របស់ក្មេងស្រីតូចៗជាសិស្សសាលា ដែលកំពុងជិះកង់ឌុបគ្នា២នាក់ទៅរៀនបណ្តាលឲ្យរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងកង់ ទៅរក្សាតុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS