រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០១ និង ៤០នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះលេខ56E1 ផ្លូវលេខ១៤៦ ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណី អំពើលួច (លួចម៉ូតូ ០៣គ្រឿង និង កង់ ០១គ្រឿង) បានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០៣គ្រឿង និង កង់ ០១គ្រឿង ដែលចតទុកនៅផ្លូវឡើងកាំជណ្តើរ រួចគេចខ្លួនបាត់ ។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លន សុខលី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរ VATTANAC ស្នាក់នៅ ផ្ទះជួលលេខ56E2 ផ្លូវលេខ146 ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ផ្លាកលេខ ភ្នំពេញ 1AV- 6698 មានលេខតួ និងលេខម៉ាស៊ីន 8568556 ។
២-ឈ្មោះ រិទ្ធ មុន្នីរចនា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្សារទំនើបអ៊ីអន២ ស្នាក់នៅ ផ្ទះជួលលេខ56E1 ផ្លូវលេខ146 ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Let’s ពណ៌ក្រហម-ស ស៊េរី២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IF- 0166 មានលេខម៉ាស៊ីន 2433435 និងលេខតួ 45D433471 ។
៣-ឈ្មោះ វ៉ាន់ ថា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅ ផ្ទះជួលលេខ56E1 ផ្លូវលេខ១៤៦ ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+សម្ភារៈបាត់បង់៖
១-ម៉ូតូ ០១គ្រឿង ម៉ាក HONDA PCX ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1CA-7555 មានលេខតួ 0112398 ,លេខម៉ាស៊ីន 5112398 ។
២-កង់កូនក្មេង ០១គ្រឿង ពណ៌ស ។
ចំណែកជនសង្ស័យទាំង ០២នាក់ ដែលឃាត់ខ្លួនបាន មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វ៉ន ឌី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
ក្នុងនោះសម្ភារៈវត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក HONDA PCX ពណ៌ខ្មៅ ស៊េរី២០១៣ គ្មានផ្លាកលេខ មានលេខតួ 0112398 ,លេខម៉ាស៊ីន 5112398 (ម៉ូតូជនរងគ្រោះ)
-ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Smash ពណ៌ក្រហម គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
-ម៉ូតូសណ្តោងរឺម៉ក ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១៤ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយសូមបញ្ជាក់ផងដែរថា ជនរងគ្រោះបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ រហូតចាប់បានជនសង្ស័យ និងដកហូតម៉ូតូពួកគាត់បានមកវិញខ្លះផងដែរ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS