ខេត្តកំពត ៖ ប្អូនអើយប្អូន ឪពុកម្តាយខំរកលុយឲ្យកូនទៅរៀន កូនចង់បានម៉ូតូល្អៗជិះ ក៏ប្រឹងសន្សំទិញឲ្យកូន ឲ្យតែកូនខំរៀន ក្រែងលោរៀនចប់មានការងារល្អៗធ្វើ បានប្រាក់ខែច្រើនៗ ទោះមិនបានចិញ្ចឹមគាត់ មិនបានសងគុណគាត់ ក៏អាចយកចំណេះវិជ្ជារនេះចិញ្ចឹមជីវិតខ្លួនឯង បែរជានាំគ្នា ស្លៀកខោអាវសិស្សសាលា បង្ហោះម៉ូតូ ថតបង្ហោះលើបណ្តាញសង្គមទៅវិញ បែបគិតថាសមត្ថកិច្ចរកមិនឃើញមើលទៅ ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា មមាចក្នុងស្រុកនៅតែចង់ប្រលែងជាមួយភ្លើង ជួបគ្នាឆាប់ៗនេះ និងបានបង្ហោះទៀតថា មមាចក្នុងស្រុកនៅតែចង់ប្រលែងជាមួយភ្លើង អ្នកថត អ្នកជិះពីក្រោយមកដល់កន្លែងហើយ នៅអ្នកបង្ហោះមិនទាន់មកដល់ ។
សង្ឃឹមប្អូនៗនឹងកែខ្លួនឡើងវិញ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS