រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង (ដុតម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:៣០នាទី នៅចំណុចផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ រៀម បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ សុខ ចន្ទ្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៣-ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤-ឈ្មោះ អូន រក្សា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងនោះសម្ភារៈខូចខាត៖ ឆេះម៉ូតូម៉ាក HONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-4602 អស់ទាំងស្រុង។ ខណៈវត្ថុតាងចាប់បាន៖ ទូរស័ព្ទដៃ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS