រាជធានីភ្នំពេញ៖ ក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោម០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា (វា ..;យ គ្នាទៅវិញទៅមកលើផ្លូវសាធារណៈ) នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះភ្នំពេញ ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់៖
១.ឈ្មោះ យ៉ាត ស៊ីហ្វា ភេទប្រុស មុខរបរបុគ្គលិកក្លឹប មានទីលំនៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
២.ឈ្មោះ ស៊ុំ សុខអាន ភេទប្រុស មុខរបរ រត់តុ មានទីលំនៅ បន្ទប់ជួល ខណ្ឌដង្កោ។
៣.ឈ្មោះ ហេង លីហ្សា ភេទស្រី មុខរបរ បុគ្គលិកក្លឹប បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៤.ឈ្មោះ ផល ឧត្ដមស័ក្ត ភេទប្រុស មុខរបរ រត់តុ មានទីលំនៅ បន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងចាប់យក៖ ម៉ូតូ Suzuki Nex ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០២២ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 1F-5533។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS