ព័ត៌មានជាតិ

ខ្យល់ខ្លាំង វាយពន្លិចទូកដឹកដំឡូង ស្លាប់២នាក់ បាត់ខ្លួនម្នាក់ នៅខេត្តក្រចេះ ខណៈសមត្ថកិច្ចកំពុងស្វែងរក..

21-Sep-2024 222 views

ខេត្តក្រចេះ៖ យ៉ាងហោចណាស់ បុរស២នាក់ ទម្រាំរកឃើញបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីលិចទូកដឹកដំឡូង ។ នេះបើយោងតាមកំណត់ហេតុHotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងរាំង ភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បណ្តាលមកពីខ្យល់ខ្លាំង និងមានរលកខ្ពស់ វាយពន្លិចទូកដឹកដំឡូងតែម្តង ដោយក្នុងហេតុការណ%នេះ មានជនរងគ្រោះដែលជិះលើទូករួមមាន ទី១ឈ្មោះ បឹង ឈាង អាយុ៥៥ឆ្នាំ , ទី២ឈ្មោះ សុង ចំរើន អាយុ២៣ឆ្នាំ , ទី៣ឈ្មោះ បឹង ឆោម អាយុ២៤ឆ្នាំ(ស្លាប់) ទី៤ឈ្មោះ បឹង ឆៃម៉ាំង អាយុ១៣ឆ្នាំ (ស្លាប់) និងទី៥ឈ្មោះ ប៉ាវ ថៃ អាយុ៤៣ឆ្នាំ បាត់ខ្លួន ។

ទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះ មានបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចកំពុងអន្តរាគមន៍ ប្រើប្រាស់ទូកចំនួន ០៧គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួន ។ ខណៈសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS