ព័ត៌មានជាតិ

ទ្បើងងូតទឹកប្រញាប់ទៅរៀន បែជាឃើញម្តាយស្លាប់បាញ់ឈាមពេញលើឥដ្ឋក្នុងបន្ទប់ ដោយមានស្នាមអារក...

21-Sep-2024 320 views

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏តក់ស្លុតមួយបានកើតឡើង ខណៈកូនទ្បើងទៅបន្ទប់ ដើម្បីងូតទឹកប្រញាប់ទៅរៀន បែជាឃើញម្តាយអារកខ្លួនឯង បាញ់ឈាមពេញលើឥដ្ឋក្នុងបន្ទប់ បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង ផ្លូវលំក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានពីសមត្ថកិច្ចនៅទីតាំងកើតហេតុ បានបញ្ជាក់ប្រាប់ VITHEY NEWS ឲ្យបានដឹងថា ស្ត្រីរងគ្រោះខាងលើ មានវ័យ៤០ឆ្នាំ មានជំងឺផ្លូវចិត្តប្រចាំកាយ ផឹកថ្នាំជាប្រចាំ លុះដល់ថ្ងៃកើតហេតុកូនឃើញម្តាយមុខស្រពោនស្រង៉ូតស្រង៉ាត់ ក៏សួរម្តាយថា ម៉ាក់កើតអី មិនស្រួលខ្លួនមែនទេ ចាំខ្ញុំយកថ្នាំឲ្យលេប តែម្តាយមិនតបនោះទេ លុះមួយសន្ទុះក្រោយមក កូនក៏ទ្បើងទៅបន្ទប់ ដើម្បីងូតទឹកប្រញាប់ទៅរៀន ស្រាប់តែលឺទឹកហូរចោល ទៅមើល បែជាឃើញម្តាយអារកខ្លួនឯង បាញ់ឈាមពេញលើឥដ្ឋក្នុងបន្ទប់ សល់ដង្ហើមចង្រិតបាត់ទៅហើយ ដោយមានកាំបិតចិតផ្លែឈើចំនួន០១ នៅជាប់នឹងខ្លួនម្តាយ និងឃើញបំពង់កម្តាយ មានស្នាមដាច់ ទើបកូនប្រញាប់រត់ទៅយកក្រណាត់រុំបំពង់កម្តាយកុំអោយហូរឈាមរួចប្រញាប់ទាក់ទងរករថយន្តពេទ្យ ដើម្បីជួយអោយទាន់ពេលវេលា ប៉ុន្តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់បាត់បង់ជីវិត មុនពេលរថយន្តសង្គ្រោះមកដល់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលប៉ុស្តិ៍អូរបែកក្អម នគរបាលខណ្ឌសែនសុខ ក៏ដូចជានគរបាលជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា សពពិតជាស្លាប់ដោយសារការធ្វើអត្តឃាតខ្លួនឯងពិតមែន និងប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ +មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS